ចំណែក

គ្មាននណា​ម្នាក់​ដែល​អាច​ជៀស​វាង​​ផុត​​ពី​ចំណង​តណ្ហា​នោះ​ទេ ព្រោះ​នេះ​ជា​វាល​វដ្ត​សង្សា​ដែល​ធម្ម​ជាតិ​បាន​ផ្តល់​ឱ្យតាំង​ពី​កំណើត​មក​ម្លះ។ មិន​ថា​អ្នក​នោះ​មាន​រូបរាង​ទាប ឬខ្ពស់​នោះទេ​សុទ្ធតែ​មាន​ចំណង​ដូចៗគ្នា គ្រាន់តែ​ចំណង​របស់​មនុស្ស​ម្នាក់ៗតិច ឬច្រើន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង់​ចាំថា​ ការរ​រួមភេទ​ទៅ​តាម​ចំណង​ដែល​មិន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឱ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ពេល​ដែល​កំពុង​ប្រ​តិ​បត្ត​ការ។ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​យល់​ដឹង​ពី​កត្តា​មួយ​ចំនួន​ដែល​គួរ​ជៀស​វាងមុន​ ពេល​រួមរ័ក្ស។

អស់កំលាំងពេក

ការអង្គុយក្នុងរថយន្ត រថភ្លើង ឬធ្វើ​ការ​យូរពេក អ្នកអាច​ប្រឈម​នឹងការ​ស្លាប់​ភ្លាម​ៗ​ក្នុង​ពេល​រួម​ភេទ។ ប្រសិន​បើ​ក្នុង​ករណី​នេះ​អ្នក​ប្រញាប់​ធ្វើការ​រួមភេទ​ទៅ​តាម​ចំណង​ខ្លាំង​ពេក​ អាច​ធ្វើ​ឱ្យប្រព័ន្ធស​សៃ​ឈាម​បេះ​ដូង​មាន​សកម្មភាព​ខ្លាំងដែល​បណ្តោល​ឱ្យស្លាប់​មួយ​រំពេច។ ដូច្នេះ​​គូស្នេហ៍​គ្រប់​រូប​គួរ​តែ​អនុញ្ញាត​ឱ្យរាង​កាយ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​មុន​នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិការ។

អាយុខុសគ្នាខ្លាំងពេក

គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើន​ពេក​រវាង​គូស្នេហ៍ ជាពិសេស​គឺបុរស​មាន​វ័យចំណាស់​អាច​បង្កើន​អត្រា​បេះដូង​ឡើងខ្ពស់​ពេល​មាន​អារម្មណ៍​ញាប់​ញ័រម្តងៗ។ កត្តា​បែប​នេះ​អាច​បណ្តោល​ឱ្យ​សសៃ​ឈាម និង​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់ រហូត​ដល់​រហែក​ទ្រនាប់​សសៃ​ឈាម​ដែល​ធ្វើឱ្យស្លាប់​ភ្លាមៗ។

ជំងឺបេះដូង

អ្នកដែលមានមានជម្ងឺសសៃឈាម​ក្នុង​បេះដូង ងាយ​នឹង​ទទួល​រងនូវ​សម្ពាត​ឈាម​ឡើង​ខ្ពស់​ណាស់​ ​នៅពេល​ដែល​មាន​អារម្មណ៍​រំភើប​ម្តងៗ។ ដូច្នេះ​ហើយ​ដើម្បី​ជៀស​វាង​ការ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត អ្នក​គួរតែ​ប្រើថ្នាំ​ជំនួយ​បេះដូង ឬក៏កាត់​បន្ថយ​អារម្មណ៍​ត្រេកត្រអាល​ជាមួយ​នឹងតណ្ហា។

រួមភេទបន្ទាប់ពីពិសាគ្រឿងស្រវឹង

មនុស្សដែលញៀននឹងគ្រឿងស្រវឹងឆាប់​មាន​អាម្មរណ៍​ផ្លូវភេទ ប៉ុន្តែ​គ្រឿង​ស្រវឹង​អាចធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើងខ្ពស់​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ស្រើប​ស្រាល។ ជា​ពិសេស​ធ្វើ​ឱ្យមាន​ជម្ងឺ​សសៃ​ឈាម​ក្នុង​បេះ​ដូង ជម្ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល និងអាច​ធ្វើឱ្យ​ស្លាប់​ភ្លាមៗ​។ កត្តា​មួយនេះ​អ្នកគួរ​តែជៀស​វាងប្រសិន​អ្នកចង់​រួមភេទ​ជាមួយ​នឹងដៃគូ។

ផលប៉ះពាល់នៃថ្នាំ

មនុស្សមួយចំនួនជឿជាក់ថា ការប្រើ​ប្រាស់​ថ្នាំក្នុង​គោល​បំណង​ដើម្បី​បង្កើន​សមត្ថភាព​ផ្លូវភេទ​បានយូរ។ ការប្រើ​ប្រាស់​ថ្នាំប្រភេទ​នេះ​អាចធ្វើ​ឱ្យសម្រេច​ដូចបំណង​ក៏ពិតមែន ប៉ុន្តែបើ​ប្រើហួស​កម្រិត​ក៏បណ្តោល​ឱ្យស្លាប់​មួយ​រំពេច​ផងដែរ។

ចំណាំ៖ បន្ទាប់ពីការសម្រេចអារម្មណ៍ផ្លូវភេទ​ជាមួយនឹងដៃគូររបស់អ្នកភ្លាម អ្នកមិន​គួរក្រោក​ឈរឡើង​ភ្លាមៗ​នោះទេ៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

twelve + 13 =