ចំណែក

ក្រោយពីបាន​ធ្វើសង្គ្រាម​ក្តៅសាច់រួច ​មនុស្សស្រីគ្រប់​រូប​មិន​ចង់​​លឺពាក្យ​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​របស់​ពួក​គេ​ក្លាយ​​ទៅ​​ជា​​ភាព​​សោក​​ សៅ​​នោះ​ទេ។ អា​រម្មណ៍​ដែល​កម្រ​រក​បាន​បែប​នេះ ​អ្នក​មិន​ត្រូវ​ធ្វើ​វា​ឱ្យក្លាយ​ទៅ​ជា​អាសា​បង់​ក៏​ព្រោះ​តែពាក្យ​សម្តី​ មិន​ចេះ​ប្រុង​ប្រយ័ត្ន​របស់​អ្នក​នោះ​ឡើយ។ ដូច្នេះ​អ្នក​​គួរ​​តែ​​ជៀស​​វាង​​ការ​​ប្រើ​ប្រយោគ ៣ ​ឃ្លារ​​ ដែល​​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​អារម្មណ៍​ដៃ​គូរបស់​អ្នក​ជា​ខ្លាំង។

១. បងពូកែ ឬក៏អន់ជាងដៃគូរបស់អូនពីមុន

គ្មាននារីណាម្នាក់ដែលចង់លឺ​ដៃគូ​និយាយ​រឿង​អតីត​កាល​របស់ខ្លួន នៅ​ក្រោយ​ពេល​សង្គ្រាម​ត្រូវបាន​បញ្ចប់​នោះទេ។ ទង្វើ​បែបនេះ​វាបណ្តោល​ឱ្យបាត់​បង់​នូវ​ឪកាស​ពិសេស ដែល​អ្នក​ទាំងពីរ​កំពុងតែ​មាន​ភាព​ល្ហែម​ជាមួយ​នឹងគ្នា។

២. អូនគួរតែលេបថ្នាំការពារ

ដៃគូគ្រប់រូបមិនចង់លឺពាក្យថា អ្នកគួរតែលេង​ថ្នាំដើម្បី​ការពារ ចេញ​ពីមាត់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួនឡើយ។ ដូច្នេះ​ដើម្បី​ជៀស​វាង​ពី​ការ​ព្រួយ​បារម្ភ អ្នក​គួរ​តែ​លើក​ទឹកចិត្ត​ដៃគូ​របស់អ្នក​ដោយ​ប្រើប្រាស់​ស្រោម​អនាម័យ​ដើម្បី​ការពារ ប្រសើរ​ជាង​លាត​ត្រដាង​ការពិត​ក្រោយ​ពេល​បើក​យុទ្ធនាការរួច។

៣. បងពិតជាងងុយគេងណាស់

បន្ទាប់ពីការរួមរក្ស័ហើយ បុរសភាគ​ច្រើន​ប្រាដក​ជា​និយាយថា បង​ចង់គេង ប៉ុន្តែ​សម្រាប់​ស្ត្រីវិញ​មិនចង់​លឺពាក្យ​ដូច្នេះទេ។ ការប្រើ​ពាក្យ​បែបនេះ នាង​នឹង​គិត​ថា ​អ្នក​មាន​ភាព​ធុញ​ទ្រាន់​ជា​មួយ​នាង​ហើយ ក្រោយ​ពេល​បញ្ចេញ​សកម្មភាព​ដ៏ក្តៅ​គគុក​នៅលើ​គ្រែរួច។ ផ្ទុយទៅ​វិញ​ប្រសិន​បើអ្នក​និយាយ​ពាក្យ​ទន់​ភ្លន់​ដ៏ស្រាលៗ​ដាក់​ត្រចៀក​របស់​នាង “បងញុំ​ចង់​គេង​បន្តិច” នោះ​ទើប​ជាឃ្លាប​បញ្ចប់​ដែល​ងាយ​ស្រួល​នឹងស្តាប់៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

one × one =