ចំណែក

គ្រាន់តែ​ភាព​ស្និទ្ធស្នាល​នឹងគ្នា គ្មានអ្វី​ខុសឡើយ។ ភាពរីករាយ និងមាន​ក្តីសុខ​ចំពោះ​រឿង​លើគ្រែ ជារឿង​មួយ​សំខាន់ និងជា​បទ​ពិសោធន៍​របស់​មនុស្ស។ ប៉ុន្តែវា​មាន​ភាពខុស​គ្នារវាង​ជីវិតស្នេហា​ដែល​អ្នក​គ្រប់គ្រង និងជីវិត​រឿងលើ​គ្រែដែល​គ្រប់គ្រង​លើអ្នក។

ការញៀន ជារឿងមួយ​ពិបាក​នឹងវិនិច្ឆ័យ​ឱ្យឃើញ ហើយវា​អាច​កាន់តែ​ពិបាក​ច្រើន​ឡើង នៅពេល​ព្យាយាម​ចង់ដឹង​ពីការ​ញៀន​តណ្ហា​ផ្លូវភេទ​របស់​បុគ្គល។ ខាង​ក្រោមនេះ​ជាសញ្ញា ៩យ៉ាង​បង្ហាញ​ថា គូស្នេហ៍​អ្នកកំពុង​ប្រឈម​នឹងការ​ញៀន​តណ្ហា​ផ្លូវភេទ៖

គាត់តែងតែបិទអេក្រង់ទូរស័ព្ទ

ប្រសិន​បើគូស្នេហ៍​អ្នកតែង​តែបិទ​អេក្រង់​របស់​នាង នៅពេល​អ្នក​ដើរ​ចូល​បន្ទប់ ឬដាក់​ពាក្យ​សម្ងាត់​គ្រប់លើ​កម្មវិធី​លើ​ទូរស័ព្ទ​របស់​គាត់ នេះអាច​ជាសញ្ញា​បញ្ជាក់ថា គាត់​មាន​អ្វីមួយ​កំពុង​លាក់បាំង។

យកចិត្តទុកដាក់ខ្លាំងទៅ​លើតែ​ក្តីសុខ​របស់​ខ្លួនឯង

ការលេង និងស្ទាបអង្អែល​ខ្លួនឯង​ជារឿង​មួយ​ធម្មតា និង​ជារឿង​របស់​ធម្មជាតិ តែកុំ​ឱ្យធ្វើ​វាហួស​ហេតុពេក។ ប្រសិន​បើអ្នក​ឧស្សាហ៍​ក្រោក​នៅពេល​ពាក់​កណ្តាល​យប់ ហើយ​ឃើញ​គូស្នេហ៍​អ្នកលេង និង​ស្ទាប​អង្អែល​ខ្លួនឯង សូម្បី​តែក្រោយ​ពេល​អ្នកទើប​នឹង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គាត់រយៈ​ពេល ​២-៣ ដង​ហើយ​ក៏ដោយ នេះអាច​ជាសញ្ញា​នៃការ​ញៀន​នឹងចំណង់​តណ្ហា។

បញ្ហាមិនទៀងពេល

ប្រសិនបើគូស្នេហ៍របស់អ្នក​តែងតែ​បង្ហាញ​ខ្លួនយឺត បាន​ន័យថា​គេអាច​មាន​បញ្ហា​ការ​ពន្យា​ពេល។ បញ្ហា​មិនទៀង​ពេលនេះ ក៏អាច​ជាសញ្ញា​នៃការ​ញៀនដែរ។ កាលពី​ថ្មីៗនេះ អ្នក​ជំនាញ​ផ្នែក​ព្យាបាល​ការញៀន​លោក Mike Weiss បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​បង្ហាញថា នៅពេល​អ្នកបាន​ធ្វើអ្វី​មួយនៅ​ពីក្រោយ​ខ្នងការ​រួមភេទ ឬសូម្បី​តែការ​ណាត់​ជួបដ៏​សំខាន់​បំផុត​របស់អ្នក នេះជា​សញ្ញា​បង្ហាញថា អ្នក​កំពុង​ចាប់​ផ្តើម​បាត់បង់​ការគ្រប់​គ្រង​លើ​ខ្លួនឯង។

ឥរិយាបថមិនគួរឱ្យទុកចិត្ត

ការឧស្សាហ៍បង្កាត់ភ្លើងស្នេហ៍​ទៀង​ទាត់​ដោយ​មិនបាន​ការពារ អាច​ជាសញ្ញា​នៃការ​ញៀនដែរ។

តែងតែប្តូរគូស្នេហ៍ច្រើន

តាមការសិក្សាដោយមជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​តិចសាស​បាន​បង្ហាញថា ប្រសិន​បើអ្នក​ឃើញថា ​គូស្នេហ៍​របស់អ្នក​តែងតែ​មាន​គូស្នេហ៍​ច្រើន​មិនថា ជួបនៅ​តាម​ទូរស័ព្ទ, អនឡាញ ឬមនុស្ស​ផ្ទាល់​ទេ ការញៀន​នឹងតណ្ហា​ផ្លូវភេទ​នឹងជិត​មកដល់។

ឧស្សាហ៍ហៅណាត់ជួបគ្នា

ការណាត់ជួបញឹកញាប់ស្មើនឹង​ការបង្កាត់់​ភ្លើង​ស្នេហ៍ ហើយ​ដោយសារ​ការញៀន​នឹង​តណ្ហា​ផ្លូវភេទ​តែតែ​ធ្វើឱ្យ​គាត់​ឆាប់​ធុញទ្រាន់​នឹង​គូស្នេហ៍ ដូច្នេះ​ទើបគាត់​ចូលចិត្ត​ណាត់ជួប​នឹងអ្នក​ច្រើន នេះអាច​ជាឥរិយាបថ​នៃសញ្ញា​ព្រមាន​មួយ​ផ្សេង​ទៀត។

មិនបានរួមភេទ នៅមិនសុខ

កាលពីថ្មីៗនេះ ទស្សនាវដ្តីមជ្ឈមណ្ឌល​ចិត្តសាស្ត្រ​បាន​បង្ហាញ​ការ​សិក្សា​មួយ​ដោយ​លោក Michael Herkov ដែល​បង្ហាញពី​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ពីការ​ញៀន​តណ្ហា​ផ្លូវភេទ។ ប្រសិន​បើគូស្នេហ៍​អ្នកតែង​តែមួម៉ៅ ខឹងនៅ​ពែលមិន​បាន​បង្កាត់​ភ្លើង​ស្នេហ៍ នេះបញ្ជាក់​ថា គាត់​ជាមនុស្ស​ញៀន​នឹងការ​រួមភេទ។

មិនស្មោះត្រង់

ភាពមិនស្មោះត្រង់ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ ឬទីកន្លែង​ក៏អាច​ជាសញ្ញា​បង្ហាញ​ថាមាន​បញ្ហា​អ្វីមួយ​កើតឡើង​ផងដែរ៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

20 − 12 =