ចំណែក

យើងទាំងអស់គ្នា​ធ្លាប់បាន​​លឺច្រើន​មក​ហើយ​ ​​អំពី​ព្រហ្មចារី​​របស់​មនុស្សស្រី? ​តើអ្នក​​យល់​​យ៉ាងណា​​ដែរ ​ចំពោះ​ការ​​ធ្វើតេស្ត​ព្រហ្មចារី​​មនុស្សប្រុស?​យើង​គិតថា ​គ្មាន​វិធី​ណា​​អាច​បង្ហាញ​​ពី​ព្រហ្មចារី​​របស់​មនុស្ស​​ប្រុស​​បាន​ឡើយ។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ​​ពិត​ជា​​អាច​​ទៅរួច ​(វិធី​សាស្ត្រ​​បង្ហាញ​​របស់​អ្នក​​វិទ្យា​សាស្ត្រ​​មិន​បាន ​១០០% ទេ) ​ប៉ុន្តែ​​អ្នក​វិទ្យា​សាស្ត្រ​​មាន​​វិធី​មួយ​​ចំនួន​អាច​មើល​ដឹង​ពីព្រហ្មចារី​​របស់​មនុស្ស​​ប្រុស។

តើអ្នក​អាចមើល​ដឹងថា បុរសម្នាក​នៅព្រហ្មចារី​ដោយ​វិធីណា?

លោក Hong បាន​និយាយថា បុរស​នៅព្រហ្មចារី​មានស្នាម​អុចក្រហម​តូចៗ​នៅ​ផ្នែក​ខាង​ក្រោយ​​ត្រចៀក ​ប្រសិនបើ​​ពួកគេ​ធ្លាប់​បាន​​រួមភេទ ​ស្នាម​អុច​ក្រហម​តូចៗ​​នឹង​លែងមាន។
តើអ្នក​អាច​មើលដឹង​ពីព្រហ្មចារី​របស់មនុស្ស​ប្រុស​ដោយ​របៀប​ណាទៀត?

យោងតាម​វិធីសាស្ត្រពិនិត្យ​មើល​ព្រហ្មចារី​បុរស មានវិធី​តែមួយគត់​គឺ ​សម្លឹង​មើល​​សរីរាង្គ​បន្តពូជ​​របស់គាត់ ​(អាអូនតូច​របស់​គាត់)។ ​នៅផ្នែក​​ខាងក្រោម​​នៃអាអូនតូច​​ភ្ជាប់ទៅ​​នឹងស្បែក​​ស្តើង​​បំផុតមួយ ​ដែល​រលាត់​ឡើង​​នៅពេល​​អាអូនតូច​​ឡើង​រឹង ​ប៉ុន្តែ​ស្បែក​ស្តើង​​នៅតែជាប់​​នឹងផ្នែក​​ខាងក្រោម​​នៃអាអូន​តូចដដែល។ ​ប៉ុន្តែប្រសិន​​បើ​អាអូនតូច​​រីកធំ ​ស្បែក​ស្តើង​​ដាច់ចេញ​ពី​អាអូនតូច ​នេះបញ្ជាក់​ថា ​ធ្លាប់មាន​ការរួមភេទ​​កើតឡើង។​ហើយនៅ​ក្នុង​​សាសនា​​អ៊ីស្លាម​ គេមាន​ទំនៀម​ទម្លាប់​​សាសនា ​ដោយ​ធ្វើការ​​កាត់ចុង​​អាអូនតូច។​ក្នុងករណី​នេះ​ក៏​ធ្វើឲ្យ​យើង​មិន​អាចធ្វើ​តេស្ត​ព្រហ្មចារី​​របស់បុរស​​បានដែរ។

ប៉ុន្តែយោងតាម​ការស្រាវជ្រាវ​ដែលបានចេញផ្សាយ​ដោយទស្សនាវដ្តី​អង់គ្លេស​​បានឲ្យដឹងថា ​ការកាត់​ចុងអាអូន​តូច​​ធ្វើឲ្យ​​អារម្មណ៏​ពុះកញ្ជ្រោល​​របស់​អាអូនតូច​​ត្រូវ​​ថយចុះ​ច្រើន​ជាង ​៧៥%។​ យោងតាម​​ការស្រាវជ្រាវ​​បានឲ្យដឹង​ថា ​ស្បែកចុង​​អាអូនតូច​​ជាផ្នែកមួយ​​ដែលងាយ​នឹង​​មានអារម្មណ៍​ពុះ​កញ្ជ្រោល​​បំផុត ​ដូច្នេះ​អារម្មណ៏​​ពុះកញ្ជ្រោល​​នឹងត្រូវ​​បាត់បង់​ដោយសារ​​ការ​​កាត់ចុង។ ​ប៉ុន្តែយើង​​មិនអាច​​និយាយ​បញ្ឈប់​​បញ្ហានេះ​បាន​ឡើយ ​ព្រោះវា​​ជាទំនៀម​ទម្លាប់​​សាសនា​​របស់អ៊ីស្លាម៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

5 × 1 =