ចំណែក

ពិត​ប្រាកដ​ណាស់ ស្ត្រី​ជាច្រើន មិនថា​ពួកគេ​កំពុង​ព្យាយាម​ចង់​មាន​កូន ឬ​ក៏​អត់​ទេ តែ​តើ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ទេ នៅពេល​នាង​រួមភេទ​ចំ​ថ្ងៃ​នាង​មក​រដូវ?

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ស្ត្រី​រួមភេទ​ក្នុង​ពេល​មក​រដូវ ជា​សញ្ញា​បង្ហាញ​ថា នាង​មិន​អាច​មាន​ផ្ទៃពោះ​ទេ។

ជា​ការពិតណាស់ មាន​ស្ត្រី​ជាច្រើន​ចង់​ប្រឡូក​ក្នុង​ការរួមភេទ​ដោយ​មិន​បាន​ការពារ និង​មិន​ទាន់​គ្រោង​ចង់​មាន​កូន តែ​កំពុង​រង់ចាំ​ថ្ងៃ​មក​រដូវ​របស់​នាង​យ៉ាងអន្ទះអន្ទែង ព្រោះ​វា​ពិតជា​ជួយ​នាង​មិន​អាច​ឱ្យ​មាន​កូន​បាន។

ពេល​មក​រដូវ ជា​ពេល​ដែល​អូវុល​ស្ត្រី​បញ្ចេញ​ពី​ប្រព័ន្ធ​រាងកាយ តាម​ភ្នាស​ស្បូន មក​តាម​ទ្វារមាស ១ខែ​ម្តង។

ប្រសិនបើ​អូវុល​បង្ក​កំណើត ស្ត្រី​នឹង​មាន​ផ្ទៃពោះ នាង​នឹង​បាត់​រដូវ រហូតដល់​ទារក​កើត។

ស្ត្រី​គ្រប់រូប​តែងតែ​មាន​រយៈពេល ២-៣ថ្ងៃ​ជារៀងរាល់​ខែ ជា​ថ្ងៃ​បង្ក​កំណើត និង​ជា​ថ្ងៃ​ស្ត្រី​ងាយ​នឹង​មាន​កូន​បំផុត ព្រោះ​អូវុល​ត្រូវ​បាន​បញ្ចេញ និង​ត្រៀម​បង្កកំណើត​ជាមួយ​មេ​ជីវិត​ជាស្រេច។

ដូច្នេះ ក្នុង​កំឡុង​ថ្ងៃ​មក​រដូវ អូវុល​មិន​ទាន់​បង្កកំណើត និង​អូវុល​ទើប​នឹង​កើត​ថ្មី ត្រូវ​បាន​បញ្ចេញ​ចោល ដូច្នេះ​តាម​ធម្មតា ថ្ងៃ​ស្ត្រី​មក​រដូវ ជា​ថ្ងៃ​ដែល​ស្ត្រី​មិន​ងាយ​នឹង​មាន​កូន​ឡើយ។

តែ​ទោះបី​ជា​យ៉ាងណា មាន​ករណី​ជាច្រើន ស្ត្រី​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​ថ្ងៃ​មក​រដូវ តែ​នៅតែ​អាច​មាន​កូន។ ការពិត​គឺ​ថា មេ​ជីវិត​បុរស​អាច​រស់នៅ​ក្នុង​ខ្លួន​ស្ត្រី​បាន​រយៈពេល​ដល់​ទៅ ៥ថ្ងៃ។ ដូច្នេះ ប្រសិនបើ​ស្ត្រី​ប្រឡូក​នឹង​ការរួមភេទ​ក្នុង​ថ្ងៃ​បញ្ចប់​រដូវ ឱកាស​នៃ​ការមាន​ផ្ទៃពោះ​របស់​នាង​អាច​នឹង​កើតឡើង​នៅ​ប៉ុន្មាន ២-៣ថ្ងៃ​បន្ទាប់ នៅពេល​មេ​ជីវិត​នៅតែ​មាន​ជីវិត ហើយ​អាច​បង្កកំណើត​ជាមួយ​អូវុល​បាន។

សរុប​មក ឱកាស​នៃ​ការមាន​ផ្ទៃពោះ​មាន​តិច បើសិន​ស្ត្រី​រួមភេទ​ដោយ​មិន​បាន​ការពារ ក្នុង​អំឡុង​ថ្ងៃ​មក​រដូវ។

ដូច្នេះ បើសិន​អ្នក​មិន​ទាន់​ចង់​បាន​កូន យល់ល្អ​គួរ​ការពារ​ក្នុង​ពេល​រួមភេទ​ប្រសើរជាង៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

two + 6 =