ចំណែក

តើ​អ្នក​ដឹងទេ បាយ​ក្តៅៗ​អាច​ជួយ​បំបាត់​ក្លិន​ក្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព ? ក្លិន​មិនល្អ​ដែល​ត្រូវបាន​សាយ​ភាយ​ចេញ​ពី​ក្លៀក គឺ​បណ្តាយ​មកពី​ក្រពេញ​ញីស​ត្រូវបាន​កកស្ទះ ដែល​ជា​មូលហេតុ​ធ្វើឲ្យ​មាន​ក្លិនមិន​ល្អ។

ការ​កក​ស្ទះ​ក្រពេញ​ញី​ច្រើន​ហួស​ហេតុ គួប​ផ្សំ​ជាមួយ​នឹង​សកម្មភាព​របស់​បាក់តេរី​នៅ​លើ​​ស្បែក និងបង្ក​ឲ្យ​មាន​ក្លិន​ក្លៀក​កាន់តែ​ខ្លាំង។ ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រាស់​បាយក្តៅ ដើម្បី​ស្រូប​យក​ក្លិន​ក្លៀក ខណៈពេល​ដែល​ក្រពេញ​ញីស​ត្រូវបាន​រារាំង​មិន​បញ្ចេញ​ញីស​មក​ក្រៅ ដែល​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ។ នេះ​គឺជា​ការ​ព្យាបាល​សាមញ្ញ​បំផុត និង​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ព្យាបាល​ក្លិន​ក្លៀក​មិន​ល្អ។


វិធី​សាស្ត្រ​ព្យាបាល

អ្នក​អាច​យក​បាយ​ក្តៅៗ មក​ពូតជា​ដុំ ហើយ​លុញ​នៅ​ត្រង់​ក្លៀក​រហូត​ដល់​ត្រជាក់សូម​យក​ចេញ។ ប៉ុន្តែ​មុន​ពេល​ប្រតិបត្តិការ​ព្យាបាល​ អ្នក​ត្រូវ​សម្អាត​ក្លៀកជា​មុន​សិន​អ្នក​នឹង​ឃើញ​លទ្ធផល​យ៉ាង​ឆាប់​រហ័ស។ ការ​ព្យាបាល​បែប​សាមញ្ញៗ និង​ងាយស្រួល​នេះ​ គឺ​ជា​វិធី​បែប​បុរាណ​ដែល​មាន​ប្រសិទ្ធភាព​បំផុត នៅ​ពេល​ដែល​អ្នក​អនុវត្ត​បាន​ទៀង​ទាត់។

ស៊ុត ក៏​អាច​ព្យាបាល​ជំងឺ​ក្លិន​ក្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព ដែលអ្នក​នឹក​ស្មាន​មិន​ដល់​ផង​ដែរ។ ការ​ព្យា​បាល​អ្នក​គ្រាន់តែ​​យក​ស៊ុត​ឆ្អិន​ពី​គ្រាប់​មក​បក​សំបក​ចេញ​ឲ្យ​ស្អាត ខណៈ​ពេលដែល​នៅ​ក្តៅៗ និង​យក​ទៅ​លុញ​ត្រង់​ក្លៀក​រហូត​ដល់​ត្រជាក់។ បន្ទាប់​មក​អ្នក​អាច​យក​ខ្ញី​មួយ​ដុំ​មក​ត្រដុស​ឲ្យ​បាន​សព្វ​គ្រប់​កន្លែង​បន្ថែម​ទៀត។ ការ​អនុវត្ត​វិធី​សាស្ត្រ​បែប​នេះ​បាន​ទៀង​ទាត់​អ្នក​អាច​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​បាន៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

16 + 1 =