ចំណែក

មុន​ក្បាលខ្មៅ​ គឺជា​មុន​មួយ​ប្រភេទ​ដែល​កប់ក្នុង​ស្បែក​ហើយ​វាមាន​លក្ខណៈ​តូចៗ​  និង​ស្ថិត​នៅក្នុង​កន្លែង​ចង្អៀត ដូចជា​កៀនច្រមុះ​ជាដើម ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​យក​វាចេញ។ តែ​ក្នុង​ពេលនេះ​អ្នក​អាច​កម្ចាត់វា​បាន​យ៉ាង​ងាយស្រួល​ជាមួយ​នឹង​វិធីសាស្ត្រ​មួយនេះ ងាយៗ​និង​ឆាប់រហ័ស ព្រមទាំង​ទទួល​បាន​លទ្ធផល​ខ្ពស់​ហួសស្មាន។

គ្រឿងផ្សំ៖

  • ស៊ុតស ២គ្រាប់
  • ទឹកក្តៅ
  • ក្រដាស់ជូត

ការណែនាំ៖

  • សូមចាក់​ទឹកក្តៅ​ចូល​ទៅក្នុង​កូន​ចាន​មួយ​។
  • ប្រើ​ទឹកក្តៅនោះ​មកស្ទីម​មុខ​របស់​អ្នក​ ដោយ​ដាក់​ផ្ទៃមុខរ​បស់​អ្នក​ឱ្យ​ស្រូប​យក​នូវ​ចំហាយ​របស់​ទឹកក្តៅ អ្នកត្រូវ​ប្រាកដ​ថា​ផ្ទៃមុខ​របស់​អ្នក​បាន​ទទួល​ចំហាយ​មួយនេះ​បាន​យ៉ាងល្អ។
    គោះ​បំបែក​ស៊ុតស​និង​ក្រហម ដាក់ចូល​ក្នុងកូនចាន​ពីរ​ផ្សេង​គ្នា។
  • សូម​ធ្វើការ​ក្រឡុក​ ហើយ​បំបែកវា​ឱ្យបែក បន្ទាប់មក​លាបវា​លើផ្ទៃមុខ​របស់អ្នក  ដោយ​ប្រើជក់​ស្អាត​មួយ​មក​ជូត​លាប​ថ្នមៗ។
  • សូម​ប្រាកដ​ថា នៅពេល​​អ្នកលាប​វា អ្នក​ត្រូវ​ជៀសវាង​កន្លែង​មួយ​ចំនួន​ដូចជា ត្របកភ្នែក រោមចិញ្ចើម និង​ជើងសក់។
  • ក្រោយពី​លាបវា​បាន​ភ្លាមៗ​អ្នកត្រូវ​ប្រើ​ក្រដាស់​មកបិត​ពីលើ​ល្បាយ​មួយនេះ ព្រោះ​បើ​អ្នក​រងចាំយូរ​ស៊ុត​អាច​ស្ងួត ហើយមិនអាច​បកបាន។
  • ក្រោយពី​បិត​ក្រដាស​រួច សូម​ប្រើ​ស៊ុតស​មួយគ្រាប់​ទៀត ដែល​នៅសល់​មកលាប​ពីលើ ក្រដាស់​ដែលអ្នក​បាន​បិទលើ​ផ្ទៃមុននោះ។
  • សូម​រងចាំ​ឱ្យល្បាយ​មួយនេះ​ស្ងួត បន្ទាប់មក​ធ្វើការ​បកវា​ឱ្យ​បាន​លឿននិង​រហ័ស  ក្នុង​ចលនា​ពីក្រោម​មកលើ។
  • លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ជាមួយនឹង​ទឹក​ត្រជាក់ ឬទឹកធម្មតា ក្រោយមក​អ្នកក៏​អាច​ប្រើ​ក្រែម​ផ្តល់សំណើម​ដល់​ស្បែក​បន្ថែម​ក៏ជា​ការល្អដែរ៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

15 − 7 =