ចំណែក

ខួរក្បាល​គឺជា​ផ្នែក​មួយ​ដ៏សំខាន់ និង​ជា​សរីរាង្គ​មជ្ឈមណ្ឌល​បញ្ជា​ដ៏ចម្បង។ វា​មាន​មុខងារ​តួនាទី​ច្រើន​លើ​សុខភាព​រាងកាយ​ទាំងមូល។ វា​ងាយ​នឹង​រងគ្រោះ ហើយ​អាច​ខ្ទេចខ្ទាំ​បាន​យ៉ាងងាយ។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ទម្លាប់​អាក្រក់​បំផុត​ទាំង ១០យ៉ាង​នេះ​ដែល​យើង​ត្រូវ​បញ្ឈប់​ភ្លាម​ចាប់ពី​ពេល​នេះ​ទៅ៖

១. មិន​ទទួលទាន​អាហារ​ពេល​ព្រឹក

អាហារ​ពេល​ព្រឹក​ជា​អាហារ​ដ៏សំខាន់​បំផុត​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ចេះ​តែ​បង្អត់​អាហារ​គ្រប់​ពេល កម្រិត​ជាតិស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់ចុះ​ទាប។ ក្រោយពី​ដេកលក់ ហើយ​មិន​បាន​ពិសារ​អាហារ ព្រឹកឡើង​អ្នក​តូ្រវការ​អាហារ បើ​មិន​ដូច្នេះ​ទេ​ខួរក្បាល​ដែល​គ្មាន​សារធាតុចិញ្ចឹម​ងាយ​នឹង​ឆាប់​ខូច។

២. អត់​គេង

មិន​គេង​អស់​រយៈពេល​យូរ​កោសិកា​ខួរក្បាល​នឹង​ថយចុះ។ ការគេង​ជួយ​ព្យាបាល​រាងកាយ​ទាំងមូល​ពី​ភាពតានតឹង និង​ជម្រុះ​រាល់​កោសិកា​ចាស់ៗ​បង្កើត​កោសិកា​ថ្មី។

៣. ញ៉ាំ​ជាតិស្ករ​ច្រើនពេក

ជាតិស្ករ​មាន​នៅក្នុង​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ទទួលទាន និង​ផឹក។ អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ប្រសិនបើ​អ្នក​កាត់បន្ថយ​វា។ ចំណុច​ផ្តើម​ដំបូង អ្នក​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ឱ្យ​បាន​ច្រើន​ពេល​អវត្តមាន​ជាតិស្ករ និង​ការពារ​ខួរក្បាល​ពី​បញ្ហា។

៤. ញ៉ាំ​ច្រើន

បរិភោគ​ច្រើន​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ ធាត់​លើស​គីឡូ ខូច​កោសិកា​ខួរក្បាល ធ្វើឱ្យ​ការផ្តោតអារម្មណ៍​ត្រូវ​ថយចុះ។

៥. ជក់​បារី

ការជក់​បារី​ផ្តល់​ផលប៉ះពាល់​ច្រើន​ដល់​ខួរក្បាល វា​នឹង​ធ្វើឱ្យ​ក្រិន​ខួរក្បាល និង​ឆ្កួត​វង្វេង​ដែល​គេ​ហៅ​ថា​ជំងឺ​វិកលចរិក។

៦. ផ្សែងពុល

អ្នក​មិន​អាច​ពាក់​ម៉ាស់​បាន​គ្រប់​ពេល​វេលា​នោះ​ទេ ខួរក្បាល​ត្រូវការ​ខ្យល់​អុកស៊ីសែន​ច្រើន ហើយ​ផ្សែងពុល​នេះ​នឹង​បំផ្លាញ​អុកស៊ីសែន​សម្រាប់​ខួរក្បាល។

៧. ប្រឹង​ធ្វើការ​ទាំង​ឈឺ

មនុស្ស​គ្រប់គ្នា​មមាញឹក​នឹង​ការងារ​ច្រើន​រាល់ថ្ងៃ។ ពេល​ឈឺ​អ្នក​មិន​ត្រូវ​ធ្វើការ​ឡើយ ព្រោះ​ខួរក្បាល និង​រាងកាយ​ទាំងមូល​ត្រូវការ​សម្រាក។

៨. មិន​ចេះ​និយាយ​ស្តី

ការនិយាយ​ស្តី​ច្រើន​ធ្វើឱ្យ​ខួរក្បាល​ដំណើរការ និង​សកម្ម​ឡើង។ អ្នក​កាន់តែ​និយាយ​ច្រើន​អ្នក​កាន់តែ​ឆ្លាត​វាងវៃ និង​ថែមទាំង​បង្កើន​សុខភាព​ខួរក្បាល​ទៀតផង។

៩. មិន​ប្រើ​ខួរក្បាល

ការប្រើ​ខួរក្បាល​យក​ទៅ​គិត​ក៏​ធ្វើឱ្យ​ខួរក្បាល​ដំណើរការ​មុខងារ​បាន​ល្អ វា​ជួយ​បើក​ផ្លូវ និង​ដំណើរការ​គ្រប់​ផ្នែក​របស់​ខួរក្បាល។ អ្នក​ត្រូវ​ដំណើរការ​ខួរក្បាល​គ្រប់​ពេល​វេលា បើ​មិន​ដូច្នេះ​ទេ ខួរក្បាល​នឹង​ក្រិន ហើយ​ងាយ​នឹង​ខូចបំផុត​បើ​អសកម្ម៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

seven − 1 =