ចំណែក

តើ​អ្នក​ដឹង​ពី​វិធី​សម្អាត​ទ្វាមាស​ដោយខ្លួន​ហើយ​ ឬ​នៅ? ទ្វារមាស​ដែលមាន​សុខភាព​ល្អគឺមាន​អាស៊ីត​ធម្មជាតិ ​ហើយមាន​ផ្ទុក​បរិមាណ​ដ៏សម្បូរ​បែបនៃពួក​បាក់​តេរីមាន​ប្រយោជន៍។ បាក់​តេរីទាំង​នេះ អាច​ជួយ​ក្នុងការ​ទប់​ស្កាត់ការ​ឆ្លង​មេរោគ និង​រក្សាកម្រិត PH របស់ទ្វា​មាសឱ្យនៅ​ធម្មតា។

មាន​ស្ត្រី​ជា​ច្រើនក​ណាស់​ដែល​មិន​ទាន់​ដឹង​ពី​គន្លឹះ​ក្នុង​ការ​សម្អាត​ទ្វាមាស​តាម​បែប​ធម្មជាតិ។ ប្រសិន​បើ​មាន​ការ​ជ្រៀត​ជ្រែក​ដោយ​លក្ខខណ្ឌ​ណា​មួយ​ទៅ​លើ​ទ្វាមាស អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​រលាក ឬ​ឆ្លង​មេរោគ។ បញ្ហា​នេះ​អ្នក​គួរតែ​ទៅរក​អ្នក​ជំនាញ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ជាបន្ទាន់។ ដូច្នេះ​ដើម្បី​រក្សាទ្វារ​មាសឱ្យ​មាន​សុខភាពល្អ និង​ស្អាត​ អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ដូចខាង​ក្រោម។

ការ​លាង​សម្អាត​ទ្វារមាស

នៅពេល​ដែល​អ្នក​លាង​សម្អាត​ទ្វាមាស អ្នក​ត្រូវប្រាដក​ថា​បាន​លាង​ពី​ខាងមុខ​ទៅ​ក្រោយ នឹង​មិន​ត្រូវ​លាង​បញ្ច្រាស់​មក​វិញ​ឡើយ។ នេះ​ជា​មូលដ្ឋាន​ដែល​អាច​ជួយ​រក្សា និងការពារ​ទ្វារមាស​ឱ្យមាន​សុខភាពល្អ។

លាស់ប្តូរ​សំឡីអនាម័យ

រឿង​ដែល​សំខាន់​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ចេញ​យ៉ាង​ហោច​ណាស់ ៤ ម៉ោង​ម្តង។ ធ្វើ​បែប​នេះទើប​អាច​ជួយ​ឱ្យ​ទ្វារមាស​របស់​អ្នកមាន​សុខភាព​ល្អ និង​ស្អាត​គ្មានការរំខាន​ពី​បាក់​តេរីចង្រៃ។

បន្ទាប់ពីការ​រួម​ភេទ

បន្ទាប់ពីការ​រួម​ភេទ ជា​ការចាំ​បាច់​ដែល​អ្នក​ត្រូវ​លាង​តំបន់​ពិសេស​របស់ខ្លួន។ គន្លឹះ​មួយ​នេះ​នឹង​អាចជួយ​ឱ្យអ្នក​ឃ្លាត​ឆ្ងាយ​ពី​មេរោគ​ផ្សេងៗ។

ការប្រើប្រាស់​ក្រដាសបង្គន់

ដើម្បី​រក្សា​ទ្វារមាស​ឱ្យមាន​សុខភាព​ល្អ និងស្អាត​គ្រប់​ពេល យក​ល្អ​​ប្រើបង្គន់ ឬ​ក្រដាស់​ទន់ៗ​ដែល​មាន​ការ​វេជ្ជខ្ចប់​ត្រឹម​ត្រូវ បន្ទាប់ពី​​បទ​ជើង​តូច​រួច។ កុំប្រើប្រាស់​ដែល​ដាក់​ចោល​ក្នុង​បង្គន់​ព្រោះវា​អាច​ឆ្លង​មេរោគ។

កត្តាចាំ​បាច់​ គឺកាត់​​រោម​ចេញ

ការកាត់​រោម​ដែល​ដាច់​ជាប់​នឹង​ទ្វាមាស​ចេញ អាចជួយ​រក្សាឱ្យវា​មាន​សុខភាព​ល្អ និង​ស្អាត​ជានិច្ច។ គន្លឹះ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​នៃញើស ដែល​អាចធ្វើ​ឱ្យ​ទ្វាមាស​មាន​ក្លិន​អាក្រក់។

លាង​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ឌៗ

នៅពេល​ដែល​អ្នក​លាង​សម្អាតទ្វា​មាស​ជារៀង​រាល់ថ្ងៃ អ្នក​ត្រូវ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ឌៗ។ ការ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌៗ និង​សំលាប់​បាក់តេរី​ផ្សេងៗចេញ​ពី​តំបន់​ទ្វាមាស។

ផ្លាស់​ប្តូរ​ខោក្នុងពីរដង​ក្នុង​មួយថ្ងៃ

នៅពេល​ដែល​អ្នក​ផ្លាស់ប្តូរ​ខោ​ក្នុង​ពីរ​ដង​ក្នុង​ពីរដង​ក្នុងមួយ​ថ្ងៃ ទ្វាមាស​របស់​អ្នក​នឹង​មាន​សុខភាពល្អ និង​​គ្មាន​ក្លិន​អាក្រក់។ ការ​ផ្លាស់​ប្តូរ​ខោក្នុង​រ​ជា​រៀងប្រចាំ គឺជា​ជម្រើស​ដ៏ល្អ​​បំផុត។

ប្រភេទ​សាច់​ក្រណាត់​នៃខោក្នុង

ទោះបីជា​អ្នក​ធ្វើ​ការ​​ផ្លាស់​ប្តូរ​ខោក្នុង​បាន​ទៀង​ទាត់​ក៏ដោយ អ្នក​មិន​គួរ​ជ្រើសយក​ក្រណាត់​ដែលរឹង ឬ​ក្រណាត់​​សាឡែន​នៅ​ក្នុង​រដូវក្តៅ​ឡើយ។ ស្លៀក​ខោ​កប្បាស​ គឺជា​វិធី​ដ៏​ល្អ​បំផុត​ ដើម្បីរក្សា​ទ្វាមាស​ឱ្យស្អាត​ជានិច្ច។

មិន​ត្រូវ​ទុក​ឱ្យ​ទ្វាមាស​សើម

បន្ទាប់ពីអ្នកចូល​បង្គន់ អ្នកត្រូវ​ជូត​តំបន់​ពិសេស​ឱ្យស្ងួត​។ ការ​ទុក​វា​ឱ្យសើម អាច​នឹង​ឆ្លង​មេរោគ​ នាំ​ឱ្យមាន​កំណើន​នៃផ្សិត​កើត​ឡើង។

កុំភ្លេច​នោម​បន្ទាប់ពីរួម​ភេទ

នៅពេល​ដែល​អ្នករួម​ភេទ​បាក់តេរី​មួយ​ចំនួន​អាចឆ្លៀត​ឱកាស​ជ្រៀត​ចូល​ទៅ​ដល់​ប្លោក​នោម​របស់​អ្នក។ យក​ល្អ​ក្រោយ​ពេល​រួម​ភេទ​គួរតែនោម ដើម្បី​បញ្ចន​បាត់តេរី​ចេញ​តាម​ទ្វាមាស​មក​វិញ។

ប្រើស្រោម​អនាម័យ​

គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​ទ្វាមាស​ឱ្យបាន​ស្អាត និងមាន​សុខភាពល្អ អ្នក​ត្រូវប្រើ​ស្រោម​អនាម័យ។ វា​អាចជួយ​រក្សាកម្រិត PH របស់​ទ្វាមាស ហើយ​អាច​ជួយ​ឱ្យ​បាត់តេរី​មាន​ប្រយោជន៍​រស់​នៅ​ទីនេះ​បានដែរ។

បរិភោគអាហារ

ទឹក​ម្នាស់​ត្រូវបាន​គេ​ស្គាល់​ថា អាចជួយ​ឱ្យប្រើ​សើរឡើង​នូវក្លិន​របស់​ទឹក​រំអិល​​ដែលហូរ​ចេញ​តាម​ទ្វាមាស។​ ចំណែក​ឯការ​ប្រើប្រាស់ខ្ទឹម​ស​ក៏អាចជួយ​ឱ្យ​សម្អាត​ទ្វារមាស​របស់​អ្នក​តាម​បែប​ធម្មជាតិ​ផងដែរ។

ធ្វើ​លំហាត់​ប្រាណ​ទ្វាមាស

ការ​ធ្វើ​លំហាត់ប្រាណ​ទ្វាមាស ក៏​អាច​ជួយរក្សា​ឱ្យវា​មាន​សុខភាព​ល្អ​ផងដែរ។ នេះ​ជា​កត្តាមួយ​ដែល​ជួយ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ផ្លូវ​ភេទ​។  ដូច្នេះ​សូម​ប្រើ​យុទ្ធិសាស្ត្រមួយ​នេះ​ដើម្បី​ជួយឱ្យ​ទ្វាមាស​មាន​សុខភាព​ល្អ និង​ស្អាត។

ជៀសវាង​ប្រើទឹកក្រអូប

នៅពេល​ដែលអ្នក​លាង​សម្អាត​ទ្វាមាស សូម​ជៀសឱ្យ​ឆ្ងាយ​ពីទឹក​ក្រអូប​។ ការ​ធ្វើ​បែបនេះ​អាច​បណ្តោលឱ្យ​រលាក ហើយ​បង្ក​ឱ្យ​ស្បែក​នៅ​តំបន់នេះ​មាន​បញ្ហា​ផ្សេងៗ។​

កុំ​ប្រើប្រាស់​ផលិតផល​ដែល​សម្រាប់​សម្អាត​រាងកាយ

កុំធ្វើ​ឱ្យមាន​កំហុស​នៅពេល​ដែល​លាង​សម្អាត​ទ្វាមាស​របស់​អ្នក។ ចូរប្រើ​ប្រាស់​សាប៊ូទន់​ៗ​មក​ជំនួសវិញ៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

four × 3 =