ចំណែក

ខ្ញុំជឿជាក់ថា យើងទាំង​អស់គ្នា​ពិតជា​បានដឹង​យ៉ាងច្បាស់​ហើយថា អ្នកណា​ក៏មាន​អាច៌​ត្រចៀក​នៅក្នុង​ត្រចៀក​របស់​យើងដែរ។ ដំបូងអ្នក​គួរដឹងថា អាច៌ត្រចៀក​ត្រូវបាន​ផលិត​ឡើង​ដើម្បី​ការពារ​ត្រចៀក​របស់អ្នក​ពីការ​ខូចខាត និងកក្តា​ខាងក្រៅ​ផ្សេងៗ។

ប៉ុន្តែជាការពិត​ខ្លាំងណាស់ គ្មាន​នរណា​ម្នាក់ចង់​ទុកសារ​ធាតុស្អិត​ពណ៌​លឿងនេះ នៅក្នុង​ត្រចៀក​របស់​ពួកគេ​ឡើយ ដូច្នេះហើយ នេះគឺជា​មូលហេតុ​ចម្បង ហេតុអ្វី​បានជា​យើងត្រូវតែ​សម្អាត​ពួកគេចេញ​ពីត្រចៀក?

ទន្ទឹមនឹងគ្នានេះដែរ ពេលយើង​ធ្វើការ​សម្អាត​អាច៌ត្រចៀក​ពីត្រចៀក​របស់យើង វាធ្វើ​ឱ្យត្រចៀក​របស់យើង​កាន់តែ​ងាយ​រងគ្រោះ ចំពោះការ​ឆ្លងមេរោគ​ត្រចៀក អាចបង្ក​ឱ្យមាន​ការឈឺចាប់ និងនៅមិន​សុខកាយ​ឡើយ។

ប៉ុន្តែមុនពេលដែល​អ្នកត្រូវ​ត្រឡប់​ទៅប្រើថ្នាំ​ធម្មតាវិញ និង​ថ្នាំមួយ​ចំនួន ឬប្រើថ្នាំ​បណ្ដក់ អ្នកគួរតែ​ដឹងថា នៅមាន​ឱសថធម្មជាតិ​មួយចំនួន ដែល​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង ក្នុងការ​បំបាត់ការ​ឈឺចាប់ និងការ​ព្យាបាល​ការឆ្លង​មេរោគត្រចៀក។

អ្នកជំនាញបាននិយាយថា ប្រសិនបើ​អ្នកចង់​ការពារការ​ឆ្លងមេរោគ​ត្រចៀក អ្នកគួរតែ​ការពារ​ការកើន​ឡើងនៃ​សារធាតុ​អាច៌​ត្រចៀក​ឱ្យបាន​ជាមុនសិន។ នៅក្នុង​អត្ថបទនេះ យើងនឹង​បង្ហាញ​អ្នកពីវិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត សម្រាប់​បំបាត់​អាច៌ត្រចៀក​ឱ្យអស់​គ្មានសល់។ វានឹងជួយ​ត្រចៀក​របស់អ្នក​អាចស្ដាប់​ឮឡើងវិញ​បាន​ស្ទើរតែ ៩៧% ហើយអ្នក​នឹងមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​សារលទ្ធផល​មួយនេះ។

ឱសថធម្មជាតិមួយនេះ ត្រូវបាន​ប្រើជារៀង​រាល់ថ្ងៃ ដោយ​មនុស្ស​ទាំងអស់​នៅជុំវិញ​ពិភពលោក។ ហើយ​ធាតុផ្សំ​ដែលសំខាន់​បំផុតនោះគឺ ខ្ទឹមស នេះឯង។

អ្នកត្រូវការតែ៖

  • ខ្ទឹមស ៣កំពីស
  • ប្រេងអូលីវ
  • ឧបករណ៍សម្រាប់បណ្ដក់ (Dropper)
  • ក្រណាត់កប្បាស ឬបងរុំ

ទិសដៅ និងការណែនាំ៖ លាងសម្អាត​ខ្ទឹមស​ឱ្យស្អាត រួចបក​សំបក​វាចេញ កិនវាឱ្យ​ម៉ត់ច្រចាច់​យកទឹក បន្ទាប់មក​យកវា​មកលាយ​ជាមួយ​ប្រេងអូលីវ​បន្តិច និងដាក់​វាចូល​ទៅក្នុង​ឧបករណ៍​សម្រាប់​បណ្ដក់​ចូលក្នុង​ត្រចៀក។

បណ្ដក់ ៣ ទៅ ៤ដំណក់ ទៅក្នុង​ត្រចៀក​របស់អ្នក  ហើយយក​សំឡីក​ប្បាស​បិទរន្ធ​ត្រចៀក​ឱ្យជិត កុំឱ្យទឹក​ហូរចេញ​មកក្រៅបាន។

សម្រាប់ខណៈពេលនេះ អ្នកអាច​ដេកនៅ​ស្ងៀម ដើម្បី​ឱ្យប្រាកដថា ប្រេងនេះ​អាចជ្រាប​ចូលក្នុង​ត្រចៀក​របស់អ្នក​យ៉ាងជ្រៅ និងរក្សាវា​ទុកឱ្យបាន​យូរបន្តិច​ក្នុងត្រចៀក​របស់អ្នក ទើបអាច​ធ្វើការ​បង្ហូរវវា​ចេញបាន។ អ្នកនឹង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញល​ទ្ធផលវិជ្ជមាន​យ៉ាងឆាប់​របស់​ឱសថ​ធម្មជាតិនេះ៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

1 + twelve =