ចំណែក

ដើមឈើ​បង្ហាញ​ពី​ភាពឧតុង្គឧត្តម​ខ្ពង់ខ្ពស់​ប្រសើរ។ ជាពិសេស បើសិន​រុក្ខជាតិ 6មុខ​នេះ​នៅ​ចំ​ពីមុខ​ផ្ទះ ពួកវា​នឹង​នាំ​សំណាង សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ​ម្ចាស់ផ្ទះ​មិនខាន។

1. ដើម​ឬស្សី

យោង​តាម​ក្បួន​ចិន មាន​ដើមឬស្សី​នៅ​ចំ​មុខ​ផ្ទះ​នឹង​នាំ​រឿង​ល្អ​ចូល​ផ្ទះ បញ្ចៀស​ពី​ឧបទ្រុព​ចង្រៃ។ ហើយ​បើ​ទោះជា​ព្យួរ​ផ្ទាំង​គំនូរ​ឬស្សី​ក្នុង​ការិយាល័យ ថ្នាក់រៀន​ក៏​អាច​ជួយ​បង្កើត​សំណាង​ល្អ អារម្មណ៍​ស្រស់ស្រាយ​ដល់​មនុស្ស​រាល់គ្នា​ដែរ។

2. ដើមដូង

មនុស្ស​ជាច្រើន​ចូលចិត្ត​ដាំ​ដើមដូង​នៅ​ចំ​មុខ​ផ្ទះ​ដើម្បី​សុខភាព វា​ជួយ​បន្សុត​ខ្យល់​បរិសុទ្ធ។ តាម​ចិន​បុរាណ ដើមដូង​ជួយ​នាំ​សំណាង ជួយ​ឱ្យ​មុខជំនួញ​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន។

តែ​ទោះជា​យ៉ាងណា​ក៏ដោយ ដើមឈើ​នេះ​មិន​ងាយស្រួល​ដាំ​ទេ។ ដូចនេះ សំខាន់​ត្រូវ​ចេះ​ពី​របៀប​ដាំ និង​ថែទាំ​វា​ឱ្យ​បាន​ល្អ នៅពេល​សម្រេចចិត្ត​ដាំ​ដើមដូង​នេះ។ ប្រសិនបើ​វា​ងាប់ ប្រផ្នូល​ថា​មិន​ល្អ​ឡើយ។

3. ដើមត្នោត

តាម​ខ្សែចិន ដើមត្នោត​ត្រូវ​គេ​ចាត់ទុក​ថា​អាច​ជួយ​បង្កើន​ថាមពល​ល្អ កាត់បន្ថយ​ថាមពល​អាក្រក់​ដែល​គ្មាន​ប្រយោជន៍​ដល់​គ្រួសារ។ វា​នឹង​នាំ​ក្តីសុខ និង​សំណាង​ដល់​សមាជិក​ក្នុង​គេហដ្ឋាន។

4. ដើមក្រូច ក្រូចឆ្មា ក្រូចសើច ក្រូចថ្លុង

នៅចំ​ពីមុខ​ផ្ទះ​មាន​ផ្ទាំង​គំនូរ ឬ​ក៏​រុក្ខជាតិ​ដើម​ក្រូច ដើម​ក្រូចឆ្មា ដើម​ឡាវ៉េនឌ័រ ទាំងអស់​នេះ​នឹង​នាំ​សំណាង​ដល់​ផ្ទះ​អ្នក ជួយ​ឱ្យ​ការងារ​មុខរបរ​រកស៊ី​កាក់កប។

5. ដើម​ផ្កា

ក្លិន​ក្រអូប​នៃ​ផ្កា ជា​មូលហេតុ​ដែល​គួរ​ដាំ​វា​នៅ​ចំ​មុខ​ផ្ទះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្កា​ជា​ឱសថទិព្វ​ពី​បុរាណ។ តាម​ក្បួន​ចិន​វិញ ផ្កា​នេះ​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ ទ្រព្យសម្បត្តិ​ហូរហ៊ា។

6. ដើមឈើ

ដាំ​ដើមឈើ​នៅ​ខាងមុខ​ផ្ទះ​នឹង​ជួយ​បន្សុត​ខ្យល់​អាកាស​បរិសុទ្ធ នាំមក​នូវ​សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ។ វិធី​ដ៏​ល្អបំផុត ត្រូវ​ដាំ​ដើមឈើ​នៅ​ទិស​ខាងត្បូង៕

បើ​បាន​ដាំ​ដើមឈើ 6មុខ​នេះ​នៅ​មុខ​ផ្ទះ វា​នឹង​នាំ​លាភ​សំណាង​ដល់​គ្រួសារ​អ្នក
Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

nine − 1 =