ចំណែក

មនុស្ស​ម្នាក់ៗ​កើត​មក​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​ធម្មជាតិ​បាន​កំណត់ និង​តាក់តែង​នូវ​ចរិត​លក្ខណៈ​មួយ​ចំនួន​មក​ខ្លះ​ដែរ តែ​នេះ​ស្ដែង​ចេញ​មក​តាម​ខែកំណើត​របស់​យើង​រៀង​ខ្លួន។ ពេល​ខ្លះ​អ្នក​ជួប​នឹង​នរណា​ម្នាក់ អ្នក​ហាក់​បី​ដូច​ជា​នឹក​ឃើញ​ដល់​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដោយ​គិត​ថា​ចរិត​របស់​គេ​ទាំង​២ នេះ​ដូច​គ្នា​ម្លេះ។ ខាង​ក្រោម​ជា​ខែ​កំណើត​ទាំង​១២ អាច​បង្ហាញ​ឱ្យ​អ្នក​ឃើញ​នូវ​ចរិត​របស់​ខ្លួន និង​ស្វែង​យល់​ដោយ​ខ្លួន​អ្នក​ផង​ចុះ។

ខែមករា

មនុស្ស​ស្រី​ដែល​កើត​ខែ​មករា ជា​មនុស្ស​មាន​មហិច្ចតា​ខ្ពស់ តែ​មិន​ចូលចិត្ត​ការ​ផ្លាស់​ប្តូរ និង​ជាមនុស្ស​ម៉ត់ចត់។ មនុស្ស​ស្រី​ដែល​កើត​ខែមករា ច្រើន​ជា​មនុស្ស​ចូល​ចិត្ត​រិះគន់​គេ តែ​មិន​ចង់​និយាយ​ពី​អារម្មណ៍​ខ្លួន​ឯង។ នាង​និយាយ​ប្រាប់​តែ​មនុស្ស ដែល​នៅ​ក្បែរ​ខ្លួន មាន​កម្រិត​បញ្ញា​ដូច​គ្នា និង​ចែក​រំលែក​ទស្សនៈ​ជីវិត​ដូច​គ្នា​ប៉ុណ្ណោះ។

ខែកុម្ភៈ

មនុស្ស​ស្រី​កើត​ខែ​កុម្ភៈ ជា​មនុស្ស​មាន​ភាព​រ៉ូមែនទិច​ខ្លាំង ហើយ​អ្នក​គួរ​មាន​ភាព​អត់ធ្មត់​ចំពោះ​នាង។ គ្មាន​អ្នក​ណា​ម្នាក់​អាច​យល់​ពី​នាង​ឡើយ ព្រោះ​អារម្មណ៍​នាង​តែងតែ​ប្រែប្រួល។ មនុស្ស​ស្រី​នេះ​មាន​គំនិត​ទូទៅ ប្រសិន​បើ​អ្នក​ក្បត់​នាង អ្នក​នឹង​លែង​បាន​ឃើញ​នាង​ម្តង​ទៀត​ឡើយ។

ខែមីនា

មនុស្ស​ស្រី​នេះ​មាន​កាយ​សម្បទា​រឹងមាំ និង​មាន​ភាព​ទាក់ទាញ។ នាង​ជា​មនុស្ស​ដាក់​ចិត្ត និង​ស្មោះត្រង់។ នាង​មិន​ងាយ​នឹង​លង់​ស្រឡាញ់​អ្នក​ណា​ម្នាក់​ឡើយ។ ពួកនាង​ជា​មនុស្ស ដែល​តែង​តែ​សប្បាយ​រីករាយ ទាល់​តែ​អ្នក​ធ្វើ​ឱ្យ​នាង​ក្រៀមក្រំ។ ប៉ុន្តែ​ការ​បាន​រស់​នៅ​ជាមួយ​មនុស្ស​ស្រី​បែប​នេះ ជា​សេចក្ដីសុខ​ពិត​ប្រាកដ។

ខែមេសា

មនុស្ស​ស្រី​កើត​ខែមេសា ជា​មនុស្ស​ជំនាញ​ខាង​ការ​ទូត ហើយ​នាង​អាច​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​បាន​យ៉ាង​ងាយស្រួល។ នាង​ជា​មនុស្ស​ចូល​ចិត្ត​ប្រច័ណ្ឌ ពេល​ខ្លះ​អាច​នឹង​ផ្ទុះ​កំហឹង​ឡើង យល់​ល្អ​អ្នក​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​នាង។ មនុស្ស​ស្រី​កើត​ខែ​មេសា​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​បុរស​កាន់​តែ​មាន​សេចក្ដីសុខ​នៅ​លើ​លោក​នេះ។ នាង​បើក​ចិត្ត​ទូលាយ​ឱ្យ​មនុស្ស​ម្នាក់​ដែល​នាង​ទុកចិត្ត។

ខែឧសភា

មនុស្ស​ស្រី​ទាំង​នេះ ជា​មនុស្ស​ប្រឹងប្រែង​តស៊ូ និង​ស្មោះត្រង់​ចំពោះ​គោលការណ៍។ ពួកនាង​ជា​មនុស្ស​គួរ​ឱ្យ​ទាក់ទាញ​បំផុត។ តែ​ទោះបី​ជា​យ៉ាងណា នាង​មាន​ចរិតលក្ខណៈ​ពិបាក​យល់ នាង​នឹង​បង្ក​ភាព​គ្រោះថ្នាក់​ដល់​បុរស​ណា​ដែល​លង់​ស្រឡាញ់​នាង។ នាង​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​តែ​ចងចាំ​នាង ដរាប​ណា​នាងនៅ​មាន​ជីវិត។

ខែមិថុនា

នាង​ជា​មនុស្ស​ស្រី​ចង់ដឹងចង់ឮ មាន​គំនិត​ច្នៃ​ប្រឌិត និង​ជំនាញ​ខាង​ទំនាក់ទំនង។ ប៉ុន្តែ​នាង​និយាយមុន​គិត។ នាង​គិត​ថា​យល់​ល្អ​និយាយ​ការពិត​នៅ​ចំពោះ​មុខ ប្រសើរ​ជាង​និយាយ​ដើម​ក្រោយ​ខ្នង។ ហើយ​នាង​ក៏​ជា​មនុស្ស​គ្រោះថ្នាក់​ចំពោះ​រឿង​ស្នេហា​ដែរ បុរស​ៗ​តែងតែ​ក្លាយ​ជា​ឧបករណ៍​លេងសើច​ក្នុង​ដៃ​របស់នាង។

ខែកក្កដា

នាង​ជា​មនុស្ស​ស្រី​ស្មោះត្រង់​បំផុត អាថ៌កំបាំង មាន​បញ្ញា​ឆ្លាត​វៃ និង​មាន​សម្រស់​ស្រស់​ស្អាត។ នាង​មិន​ចង់​បង្កើត​ជម្លោះ និង​ជា​មនុស្ស​គួរសម​ចំពោះ​មនុស្ស​គ្រប់​គ្នា។ លើស​ពី​នេះ​ទៀត អ្នក​អាច​នឹង​ងាយ​បាត់បង់​នាង​ជា​រៀង​រហូត ប្រសិន​បើ​អ្នក​ផិតក្បត់​នាង។

ខែសីហា

នាង​ជា​មនុស្ស​មាន​ចិត្ត​តែ​មួយ និង​អាត្មានិយម។ អ្នក​មិន​គួរ​បង្កើត​ជម្លោះ​ជាមួយ​មនុស្ស​ស្រី​ប្រភេទ​នេះ​ឡើយ ព្រោះ​មិន​យូរ​មិន​ឆាប់​ទេ នាង​នឹង​យក​ឈ្នះ​លើ​អ្នក។ នាង​ចូលចិត្ត​លេង​សើច​ច្រើន តែ​មិន​ចូល​ចិត្ត​ឱ្យ​គេ​ចំអក​ដាក់។ ប្រសិន​បើ​រឿង​នេះ​កើត​ឡើង អ្នក​នឹង​មិន​បាន​ដឹង​ថា អ្វី​មក​វៃ​អ្នក​ឡើយ។ នាង​តែងតែ​ចង់​តាំង​ចិត្ត​ជា​កណ្តាល ហើយ​មិន​ដែល​រងគ្រោះ​ដោយសារ​បុរស​ណា​ឡើយ។ បុរស​ៗ​នឹង​បាត់បង់​ការ​គ្រប់គ្រង​លើ​ខ្លួនឯង​ពេល​មាន​វត្តមាន​របស់​នាង។

ខែកញ្ញា

នាង​ជា​មនុស្ស​ល្អ ម៉ត់ចត់ ហើយ​ជា​ស្រីស្អាត។ នាង​មិន​ដែល​លើកលែង​ទោស​ឱ្យ​មនុស្ស​ដែល​ក្បត់​នាង​ឡើយ។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់ ព្រោះ​នាង​នឹង​សងសឹក​អ្នក។ នាង​ចង់​បាន​ស្នេហា​ឋិតថេរ​យូរ​អង្វែង មាន​ន័យ​ថា​នាង​មិនមែន​ជា​មនុស្ស​ស្រី​សម្រាប់​បុរស​តែ​មួយយប់​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត នាង​ចូលចិត្ត​រិះគន់ និង​មាន​ក្តី​រំពឹងទុក​ខ្ពស់​ពី​គូ​ស្នេហ៍​របស់​នាង។ បុរស​ដែល​ហ៊ាន​អះអាង បុរស​នោះ​នឹង​ជោគជ័យ។

ខែតុលា

មនុស្ស​ស្រី​កើត​ខែតុលា ជា​មនុស្ស​រឹងមាំ។ នាង​ជា​មនុស្ស​ងាយ​នឹង​រំជួល​ចិត្ត។ តែ​នាង​កម្រ​នឹង​យំ​នៅ​ចំពោះ​អ្នក​ដទៃ​ណាស់។ នាង​ជា​មនុស្ស​ឆ្លាត និង​មិន​ងាយ​បើក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ឡើយ ព្រោះ​នាង​តែង​តែ​មើល​មនុស្ស​ខុស។ មនុស្ស​ស្រី​ផ្សេង​តែងតែ​ស្អប់​នាង ព្រោះ​ពួក​គេ​ច្រណែន​នឹង​នាង។

ខែវិច្ឆិកា

មនុស្ស​ស្រី​កើត​ខែ​វិច្ឆិកា តែងតែ​ដើរ​ឈាន​មុខ​គេ​មួយ​ជំហ៊ាន ហើយ​ងាយ​នឹង​មើល​ដឹង​ការ​កុហក។ អ្នក​មិន​គួរ​លេង​សើច​នឹង​មនុស្ស​ស្រី​នេះ​ឡើយ ព្រោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ពី​មនុស្ស​ស្រី​ម្នាក់​នេះ​គឺ ប្រសិន​បើ​អ្នក​បាន​ឮ​ពី​ការពិត​ហើយ អ្នក​កុំ​សុំ​យោបល់​ពីនាង។

ខែធ្នូ

មនុស្ស​ស្រី​កើត​ខែ​ធ្នូ ជា​មនុស្ស​ឆេវឆាវ ប៉ុន្តែ​មាន​សំណាង​ច្រើន ព្រោះ​នាង​តែងតែ​ស្វែង​រក​ឃើញ​វិធី​ចាក​ចេញ​ពី​ស្ថានភាព​ណា​មួយ​បាន ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ។ នាង​ដឹង​ពី​វិធី​ធ្វើ​ឱ្យ​អារម្មណ៍​រីករាយ។ នាង​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ។ នាង​ងាយ​នឹង​ទទួល​រង​ការ​ឈឺ​ចាប់​ច្រើន ប៉ុន្តែ​ដោយសារ​ព្រះ​នៅ​ខាង​នាង ​ដូច្នេះ​នាង​នឹង​ទទួល​បាន​អ្វី​ដែល​នាង​បាន​ប្រព្រឹត្ត៕

Loading...

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here

19 + twelve =